ធនាគារលំដាប់កំពូល FTB វិនិយោគលុយ១១២លាន$ សង់អគារកម្ពស់ជិត១០០ម៉ែត្រ ក្បែរអគារកាណាឌីយ៉ា
not dynamicហិរញ្ញវត្ថុMARCH 13 2023

ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB)​ កំពុងដំណើរការ ការសាងសង់ទីស្នាក់កាលកណ្ដាលថ្មីរបស់ខ្លួន ដែលមានឈ្មោះថា (FTB Tower) មានតម្លៃប្រមាណជាង ១១២លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយនៅគេហទំព័រផ្លូវការរបស់ធនាគារ FTB។ប្រភពដដែលបានឱ្យដឹងថា គម្រោងការសាងសង់នេះគឺកើតឡើងពីការ សហការគ្នារវាងធនាគារ FTB ជាមួយនឹងក្រុមហ៊ុន អិមអេសអិនអេច អ៊ិនវេសមិន ឯ.ក (MSNH Investment)។ FTB Tower ត្រូវបានគេចាត់ទុកជាការិយាល័យកម្រិត A ដែលជាប្រភេទអគារលំដាប់ខ្ពស់ និងនៅមានចំនួនតិចតួចនៅឡើយក្នុងប្រទេសកម្ពុជា។អគារពាណិជ្ជកម្មមួយនេះ មានផ្ទៃសរុប ៧៧.៥៩៣ម៉ែត្រការ៉េ និងមានកម្ពស់សរុបចំនួន ២៨ជាន់ ហើយមានជាន់ក្រោមដីចំនួន​៤ជាន់ សម្រាប់ធ្វើជាចំណតរថយន្ត ព្រមទាំងមានទីតាំងនៅលើដំបូលអគារសម្រាប់ឧទ្ធម្ភាគចក្រធ្វើការចុះចតទៀតផង។អគារ FTB Tower មានទីតាំងស្ថិតនៅលើដីឡូត៍លេខ A សង្កាត់មនោរម្យ ខណ្ឌ៧មករា តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី នៅជិតវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាទីតាំងពាណិជ្ជកម្មសំខាន់ៗនៅចំកណ្តាលទីក្រុងភ្នំពេញ ព្រមទាំងនៅក្បែរអគារកាណាឌីយ៉ាផងដែរ។គួរបញ្ជាក់ផងដែរថា ការសាងសង់អគារ “FTB Tower” នេះ បានបង្ហាញពីភាពរឹងមាំ និងនិរន្តរភាពរបស់ធនាគារFTB ដែលជាធនាគារពាណិជ្ជក្នុងស្រុកដំបូងគេក្នុងប្រទេសកម្ពុជាដែលបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៧៩។ ធនាគារFTB បានផ្តល់សេវាកម្មធនាគារដល់អតិថិជនអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ ហើយនៅតែបន្តខិតខំដើម្បីអត្ថប្រយោជន៍ និងការពេញចិត្តរបស់អតិថិជនទាំងអស់នៅក្នុងវិស័យធនាគារដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

footer-img

red bird clone

បំផុសគំនិតរកសុី នាំមនុស្សអោយហ៊ានចេញរកសុីតាមក្តីស្រមៃ

@2022 Baksey Media All Right Reserved

Developed by: ChunMEGA