គួរឲ្យសោកស្ដាយ! មិនដល់មួយខែស្រួលបួលផង ធនាគារធំៗ៣របស់សហរដ្ឋអាមេរិកដួលរលំព្រមៗគ្នា
not dynamicហិរញ្ញវត្ថុMARCH 13 2023

ក្នុងចំណោមធនាគាររបស់ទាំង៣ដែលបានដួលរលំក្នុងខែមីនានេះ ការដួលរលំរបស់ធនាគារ Silicon Valley គឺបង្កការភ្ញាក់ខណៈធនាគារនេះគឺជាធនាគារធំបំផុតលំដាប់ទី១៦របស់សហរដ្ឋអាមេរិក តែបែរជាត្រូវដួលបះជើងក្នុងរយៈពេលត្រឹមតែ៤៨ម៉ោងប៉ុណ្ណោះ។និយាយយ៉ាងខ្លីដើម្បីកុំឲ្យមានភាពស្មុគស្មាញ មូលហេតុដែលធ្វើឲ្យធនាគារ Silicon Valley មានទ្រព្យជាង២០០ពាន់លានដុល្លារ ត្រូវដួលរលំ ហើយត្រូវបានគេចាត់ទុកជាការដួលរលំធនាគារធំបំផុតលើកទី២បន្ទាប់ពីធនាគារ Lehman Brothers គឺដោយសារតែអតិថិជនក៏ដូចជាម្ចាស់ក្រុមហ៊ុនជាច្រើនបានសម្រុកដកលុយព្រមៗគ្នា។បើយោងតាមការចុះផ្សាយរបស់ CNBC បានឲ្យដឹងថាបន្ទាប់ពីមានការដកប្រាក់របស់អតិថិជននិងអាជីវកម្មចេញពីធនាគារ Silicon Valley ព្រមៗគ្នាដែលធ្វើឲ្យខ្វះខាតសាច់ប្រាក់ក្នុងតារាងតុល្យការ ធនាគារនេះបានព្យាយាមកៀគរទុនតែយ៉ាងណាមិញខ្លួនបរាជ័យក្នុងការកៀគរទុន ហើយអតិថិជននិងក្រុមហ៊ុនចេះតែសម្រុកដកលុយដែលធ្វើឲ្យធនាគារនេះត្រូវដួលបះជើងក្នុងរយៈពេលដ៏ខ្លីដែលនឹស្មានមិនដល់។

footer-img

red bird clone

បំផុសគំនិតរកសុី នាំមនុស្សអោយហ៊ានចេញរកសុីតាមក្តីស្រមៃ

@2022 Baksey Media All Right Reserved

Developed by: ChunMEGA