ស្ងាត់ៗ! សេដ្ឋីបាល់ទាត់ Honda ចង់បោះទុនរកស៊ីបន្ថែម នៅក្នុងប្រទេស២នេះ
not dynamicភាពជាអ្នកដឹកនាំMARCH 14 2023

ក្នុងនោះដែរលោកបានបញ្ជាក់ច្បាស់ៗថា “ខ្ញុំគិតថាអាស៊ីអាគ្នេយ៍ជាជម្រុកគ្រាប់ពូជ និងមានគ្រប់លក្ខខណ្ឌនៃការចាប់ផ្តើមអាជីវកម្មបានដោយជោគជ័យជុំវិញការលើកឡើងនេះលោកក៏បានបង្ហាញអំពីមូលហេតុដែលលោកចាប់អារម្មណ៍ឥណ្ឌូនេស៊ីព្រោះទីក្រុងហ្សាកាតាគឺជាបណ្តុំនៃគំនិតអាជីវកម្មហើយលោកឃើញថាប្រជាជនវៀតណាមគឺជាមនុស្សព្យាយាមនឹងការងារដូចជនជាតិជប៉ុនដែរ។ ការវិនិយោគរបស់លោកនៅឥណ្ឌូនេស៊ីគឺជាអាជីវកម្មទាក់ទងចង្វាក់ផលិតកម្មត្រីក្លាសេ ហើយនៅវៀតណាមគឺជាការវិនិយោគផ្នែកធនធានមនុស្សផ្សារភ្ជាប់នឹងបច្ចេកវិទ្យា។ លោកក៏បានវិនិយោគលើអាជីវកម្មកើតថ្មីប្រមាណ ១៨០ក្រុមហ៊ុន ដោយក្នុង១ក្រុមហ៊ុន គាត់វិនិយោគចូលប្រមាណ ១៨០០០ដុល្លារអាមេរិក ដែលគេប៉ាន់ស្មានថាមានទំហំទឹកប្រាក់សរុប ជាង៣លាន$។​ បុរសវ័យ៣៦រូបនេះក៏​រំពឹង​ថា ការវិនិយោគរបស់លោក​​នឹងទទួលបានជោគជ័យ នៅប្រទេស​​ដែល​មាន​សេដ្ឋកិច្ច​ធំ​ៗនៅ​តំបន់​​អាស៊ីអាគ្នេយ៍​ដូចជាឥណ្ឌូនេស៊ី​និងវៀតណាមនេះ។ គួរជម្រាបផងដែរថា​លោក Honda មិនមែនត្រឹមតែជាគ្រូបង្វឹកឆ្នើមនោះទេលោកក៏ជាសេដ្ឋីប្រាក់លាន និងជាសហគ្រិនមានជំនួញជាច្រើនក្នុងដៃ ដោយបច្ចុប្បន្ននេះលោកមានការងារចំនួន៤ ពោលគឺជាស្ថាបនិក និងជាCEO នៅ Now Do សហស្ថាបនិក Dreamers VC និង Head Brand Ambassador នៅ Agribuddy ។ នៅ​ក្នុងឆ្នាំ​២០១៦ លោកក៏បាន​បង្កើត​មូលនិធិមួយឈ្មោះថា KSK Angel សម្រាប់ការចាប់ផ្តើមអាជីវកម្ម​​​ ដែល​ផ្តោតខ្លាំងនៅ​សហរដ្ឋអាមេរិក និងប្រទេសជប៉ុន។

footer-img

red bird clone

បំផុសគំនិតរកសុី នាំមនុស្សអោយហ៊ានចេញរកសុីតាមក្តីស្រមៃ

@2022 Baksey Media All Right Reserved

Developed by: ChunMEGA