ក្នុងនោះដែរលោកបានបញ្ជាក់ច្បាស់ៗថា “ខ្ញុំគិតថាអាស៊ីអាគ្នេយ៍ជាជម្រុកគ្រាប់ពូជ និងមានគ្រប់លក្ខខណ្ឌនៃការចាប់ផ្តើមអាជីវកម្មបានដោយជោគជ័យជុំវិញការលើកឡើងនេះលោកក៏បានបង្ហាញអំពីមូលហេតុដែលលោកចាប់អារម្មណ៍ឥណ្ឌូនេស៊ីព្រោះទីក្រុងហ្សាកាតាគឺជាបណ្តុំនៃគំនិតអាជីវកម្មហើយលោកឃើញថាប្រជាជនវៀតណាមគឺជាមនុស្សព្យាយាមនឹងការងារដូចជនជាតិជប៉ុនដែរ។ ការវិនិយោគរបស់លោកនៅឥណ្ឌូនេស៊ីគឺជាអាជីវកម្មទាក់ទងចង្វាក់ផលិតកម្មត្រីក្លាសេ ហើយនៅវៀតណាមគឺជាការវិនិយោគផ្នែកធនធានមនុស្សផ្សារភ្ជាប់នឹងបច្ចេកវិទ្យា។ លោកក៏បានវិនិយោគលើអាជីវកម្មកើតថ្មីប្រមាណ ១៨០ក្រុមហ៊ុន ដោយក្នុង១ក្រុមហ៊ុន គាត់វិនិយោគចូលប្រមាណ ១៨០០០ដុល្លារអាមេរិក ដែលគេប៉ាន់ស្មានថាមានទំហំទឹកប្រាក់សរុប ជាង៣លាន$។ បុរសវ័យ៣៦រូបនេះក៏រំពឹងថា ការវិនិយោគរបស់លោកនឹងទទួលបានជោគជ័យ នៅប្រទេសដែលមានសេដ្ឋកិច្ចធំៗនៅតំបន់អាស៊ីអាគ្នេយ៍ដូចជាឥណ្ឌូនេស៊ីនិងវៀតណាមនេះ។ គួរជម្រាបផងដែរថាលោក Honda មិនមែនត្រឹមតែជាគ្រូបង្វឹកឆ្នើមនោះទេលោកក៏ជាសេដ្ឋីប្រាក់លាន និងជាសហគ្រិនមានជំនួញជាច្រើនក្នុងដៃ ដោយបច្ចុប្បន្ននេះលោកមានការងារចំនួន៤ ពោលគឺជាស្ថាបនិក និងជាCEO នៅ Now Do សហស្ថាបនិក Dreamers VC និង Head Brand Ambassador នៅ Agribuddy ។ នៅក្នុងឆ្នាំ២០១៦ លោកក៏បានបង្កើតមូលនិធិមួយឈ្មោះថា KSK Angel សម្រាប់ការចាប់ផ្តើមអាជីវកម្ម ដែលផ្តោតខ្លាំងនៅសហរដ្ឋអាមេរិក និងប្រទេសជប៉ុន។
បំផុសគំនិតរកសុី នាំមនុស្សអោយហ៊ានចេញរកសុីតាមក្តីស្រមៃ