មិនទាន់មាននៅខ្មែរ! ផ្លូវរថភ្លើងទំនើបៗទាំងនេះត្រូវបានក្រសួងសាធារណការ កំពុងធ្វើសិក្សាសម្រាប់ការសាងសង់នាពេលខាងមុខ
not dynamicអចលនទ្រព្យMARCH 12 2023

បើតាមការលើកឡើងពីឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ក្រសួងបាននិងកំពុងសិក្សាគម្រោងផ្លូវដែកជាច្រើនដែលក្នុងនោះរួមមាន៖ គម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-Speed Train) ពិសេសលើប្រព័ន្ធខ្សែផ្លូវរថភ្លើងដែលមានស្រាប់ភ្នំពេញ- ប៉ោយប៉ែត, ភ្នំពេញ-ក្រុងព្រះសីហនុ, គម្រោងខ្សែផ្លូវរថភ្លើងថ្មីប៉ោយប៉ែត-សៀមរាប-ភ្នំពេញ, ការសិក្សាគម្រោងផ្លូវរថភ្លើងទីក្រុង (Phnom Penh Urban Light Rail), គម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) និងការសិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) ជាដើម។ការលើកលើករបស់ឯកឧត្ដមរដ្ឋលេខាធិការខាងលើនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន China Railway Group Limited (CREC) មកពីទីស្នាក់ការកណ្តាលក្នុងតំបន់ នៃប្រទេសម៉ាឡេស៊ី អំពីគម្រោងផ្លូវរថភ្លើងល្បឿនលឿន (High-Speed Train) កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។ ហើយក្រុមហ៊ុននេះក៏បានបង្ហាញនូវចំណាប់អារម្មណ៍លើការវិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈរបស់កម្ពុជា ពិសេសគម្រោងសាងសង់ផ្លូវដែកល្បឿនលឿន (High-Speed Train)ផងដែរ៕

footer-img

red bird clone

បំផុសគំនិតរកសុី នាំមនុស្សអោយហ៊ានចេញរកសុីតាមក្តីស្រមៃ

@2022 Baksey Media All Right Reserved

Developed by: ChunMEGA