ទូតជប៉ុនថា ឃ្លាំងទំនិញក្រុមហ៊ុន AEON បានកំពុងសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
not dynamicអចលនទ្រព្យMARCH 1 2023

ការលើកឡើងឯកឧត្តម UENO Atsushi ខាងលើត្រូវបានធ្វើឡើងនៅក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំង CFS នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ (SPSEZ) ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន សម្រាប់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម (ឆ្នាំ២០១៨) នៅតំបន់សេដ្ឋកិច្ចពិសេសពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។ថ្លែងនៅក្នុងឱកាសនោះឯកឧត្ដម UENO Atsushi បានបញ្ជាក់ថា ការសាងសង់ឃ្លំាងផ្ទុកទំនិញរបស់ AEON ដែលជាក្រុមហ៊ុនជប៉ុនដ៏ល្បីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងធ្វើឱ្យក្រុមហ៊ុនជប៉ុនវិនិយោគមកតំបន់សេដ្ឋកិច្ចកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ជាមួយគ្នានោះ ឯកឧត្តមក៏សង្ឃឹមដែរថា ការចាប់បើកឱ្យប្រើប្រាស់ឃ្លាំង CFS ខាលើនេះ ក៏និងរួមចំណែកដល់ការអភិវឌ្ឍបន្ថែមទៀតនៃតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងនាំឱ្យក្រុមហ៊ុនជប៉ុន កាន់តែច្រើនបន្ថែមទៀតមកបណ្តាក់ទុននៅខេត្តព្រះសីហនុ បន្ទាប់ពីផ្សារទំនើប AEON។សូមជម្រាបផងដែរថា ឃ្លាំងស្ដុកទំនិញរបស់ក្រុមហ៊ុន AEON នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅ ហើយតាមការគ្រោងទុក គម្រោងនេះបើកប្រតិបត្ដិការនៅក្នុងឆ្នាំ២០២៣នេះផងដែរ៕

footer-img

red bird clone

បំផុសគំនិតរកសុី នាំមនុស្សអោយហ៊ានចេញរកសុីតាមក្តីស្រមៃ

@2022 Baksey Media All Right Reserved

Developed by: ChunMEGA