រស់នៅកណ្ដាលក្រុងនិងជាយក្រុងមួយណាចំណេញជាង ខណៈនេះជាផលវិជ្ជមាននៃទីតាំងទាំង២
not dynamicអចលនទ្រព្យMARCH 6 2023

យើងឃើញថា វាមានភាពស្ងប់ស្ងាត់ច្រើន ដោយកាត់បន្ថយភាពតានតឹង និងស្ត្រេសដោយសារតែសំឡេងឡានម៉ូតូ។ អ្នកអាចទិញផ្ទះ មានទីធ្លាធំទូលាយ មានពេលវេលាឯកជនជាមួយគ្រួសារ រីឯការចាយវាយហ្នឹងក៏មិនសូវច្រើន។ផ្ទុយទៅវិញ ការរស់នៅជាយក្រុងដ្បិតថាគុណសម្បត្តិច្រើន ប៉ុន្តែអ្នកប្រឈមមុខនឹងការធ្វើដំណើរច្រើនម៉ោង ទៅធ្វើការ ភាពកក់ស្ទះ មុនចូលដល់ក្នុងក្រុង។ បើនិយាយពីឱកាសការងារ បើអ្នកមិនចង់ធ្វើនៅក្នុងក្រុងទេ វាហាក់មានតិចមែន ឬនិយាយបានថា មានដែរ តែមានការប្រកួតប្រជែងច្រើន។បើសួរថា តើគួររើសយកមួយណា មានតែអ្នកទាំងអស់គ្នាទេដែលដឹងច្បាស់ជាងគេ ថាស្រឡាញ់ ចូលចិត្តនឹងការរស់នៅបែបណា ព្រោះទោះបីជាចម្លើយផ្ដល់ជូនថា ការរស់នៅក្នុងក្រុងប្រសើរជាងនៅជាយក្រុង តែមិនប្រាកដថា មនុស្សគ្រប់គ្នាសុទ្ធតែចូលចិត្តការរស់នៅក្នុងក្រុងដូចៗគ្នានោះឡើយ។ សង្ឃឹមថា ការរៀបរាប់់ខាងលើ អាចជាចំណែកនៃចំណេះដឹងមួយ ជំនួយដល់ការសម្រេចរបស់លោកអ្នក៕​

footer-img

red bird clone

បំផុសគំនិតរកសុី នាំមនុស្សអោយហ៊ានចេញរកសុីតាមក្តីស្រមៃ

@2022 Baksey Media All Right Reserved

Developed by: ChunMEGA