រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ពេលនេះបាននិងកំពុងសិក្សា ដើម្បីសាងសង់និងលើកកម្ពស់កម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីខេត្ដក្រចេះ ទៅដល់ខេត្ដស្ទឹងត្រែង ដែលមានប្រវែងសរុបជិត ១០០ គីឡូម៉ែត្រ ជាក់ស្ដែងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងក្រុមហ៊ុន China Railway First Survey & Design Institute Group Co.,Ltd លើគម្រោងខាងលើនេះផងដែរ។
បំផុសគំនិតរកសុី នាំមនុស្សអោយហ៊ានចេញរកសុីតាមក្តីស្រមៃ