កម្មវិធី Pinterest ជាកម្មវិធីមួយដែលបានបង្កើតឡើងដោយស្ថាបនិកវ័យក្មេង Ben Silberman ។លោកបានបង្កើតកម្មវិធីមួយនេះ ខណៈពេលដែលលោកបម្រើការក្នុងក្រុមហ៊ុនGoogle ម្លេះ ហើយមូលហេតុចម្បងដែលធ្វើឲ្យលោកសម្រេចចិត្តបង្កើតកម្មវិធីល្បីមួយនេះឡើងមកគឺដោយសារ មានការណែលនាំពីមិត្តរួមការងារម្នាក់បានសួរលលោកថា “អ្នកមានសមត្ថភាពយ៉ាងនេះ តើអ្នកមិនគិតចង់បង្កើតកម្មវិធីអ្វីមួយសម្រាប់ជាអាជីវកម្មផ្ទាល់ខ្លួនទេអី” ។រហូតដល់ឆ្នាំ២០០៧ លោកបានចាប់អារម្មណ៍ទៅការបង្កើតគំនិតច្នៃប្រឌិតមួយដែលអាចប្រើនៅលើទូរស័ព្ទហើយវាអាចផ្តល់ប្រយោជន៍បានច្រើនពីវា ទើបលោកសម្រេចបង្កើតកម្មវិធី Pinterest នេះឡើងជាមួយក្រុមការងារ៤នាក់ផ្សេងទៀត។លោកបានបន្តថា នៅពេលដែលលោកបង្កើតកម្មវីធីនេះដំបូង គ្រាន់តែចង់ផ្តោតទៅលើការចែករំលែកជារូបភាពប៉ុណ្ណោះ តែក្រោយមកក៏ឃើញថាមានសន្ទុះនៃចំនួនអ្នកប្រើប្រាស់មានការកើនឡើង ហេតុនេះទើបលោកព្យាយាមបង្កើតអ្វីថ្មីៗប្លែកជាច្រើនបន្ថែមទៀតជារៀងរាល់ថ្ងៃ។
បំផុសគំនិតរកសុី នាំមនុស្សអោយហ៊ានចេញរកសុីតាមក្តីស្រមៃ