ចូលចាក់សាំងរាល់ថ្ងៃ! មកស្គាល់មេធំ ស្ថានីយ៍ប្រេងឥន្ធនៈយីហោយក្ស៣ ឈរជើងរកស៊ីក្នុងស្រុកខ្មែររាប់សិបឆ្នាំ
not dynamicភាពជាអ្នកដឹកនាំMARCH 1 2023

ក្រុមហ៊ុន កម្ពុជា តេលា ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៣ ជាក្រុមហ៊ុនអាហរ័ណនីហរ័ណ ដែល​មានឈ្មោះថា កាឌីម៉ិច (Kadimex) ស្ថិតក្រោមការដឹកនាំដ៏រឹងមាំរបស់លោកឧកញ៉ា ឈុន អូន ជាស្ថាបនិ​​ក និងជាប្រធាននាយកប្រតិបត្តិ។ ពីរឆ្នាំក្រោយមកក្រុមហ៊ុននេះបានសម្រេចប្តូរឈ្មោះទៅជាក្រុមហ៊ុន កម្ពុជា តេលា (Kampuchea Tela Co., Ltd) វិញក្នុងឆ្នាំ១៩៩៥ ដោយ​ផ្តោតសំខាន់លើអាជីវកម្មស្នូល​របស់ខ្លួន​ គឺការចែក​ចាយ​ប្រេងឥន្ធនៈដើម្បីបំពេញតម្រូវការក្នុងស្រុកដែលកំពុងកើនឡើងយ៉ាងគំហុក។ ក្នុងឆ្នាំ១៩៩៦ ក្រុមហ៊ុនមានស្ថានីយស្តុកប្រេងដំបូងរបស់ខ្លួនលើទឹកដី​រាជធានីភ្នំពេញ។បច្ចុប្បន្នក្រុមហ៊ុន កម្ពុជា តេលា មានស្ថានីយផ្ដល់សេវាកម្មចំនួន ១.៨៩៩ ស្ថានីយ ដែលមាន​ទីតាំង​ជាយុទ្ធសាស្រ្ត​នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះស្ថានីយផ្ដល់សេវាកម្ម តេលា ជាង ១.៨០០ ត្រូវបានគ្រប់គ្រង និងដំណើរការដោយអតិថិជនប្រចាំរបស់តេលា តាមរយៈការទិញអាជ្ញាប័ណ្ណពាណិជ្ជកម្ម។ លើសពីនេះ ដោយមានការគាំទ្រដ៏មុះមុតរបស់មហាជន កម្ពុជា តេលា មានភាពរីកចម្រើនលូតលាស់ក្លាយជាងអ្នកចែកចាយ និងអ្នកផ្គត់ផ្គង់ប្រេងឥន្ធនៈ ធំជាងគេរបស់ប្រទេសកម្ពុជា ដោយបានចូលរួមចំណែក បង្កើតការងារ និងរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

footer-img

red bird clone

បំផុសគំនិតរកសុី នាំមនុស្សអោយហ៊ានចេញរកសុីតាមក្តីស្រមៃ

@2022 Baksey Media All Right Reserved

Developed by: ChunMEGA